Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

Chompoo នៅបារាំង មិនទាន់ប៉ុន្មានផង បង្អួតសម្លៀកបំពាក់ថ្លៃៗ ច្រើនដល់ថ្នាក់ហ្នឹង!


បារាំង៖ តារាស្រីថៃដ៏ល្បី Chompoo Araya កំពុងតែធ្វើឲ្យ មហាជនលង់នឹងសម្រស់របស់នាង យ៉ាងភ្លូកទឹកភ្លូកដី ខណៈពេលនាងបង្ហាញវត្តមាន លើឆាកអន្តជាតិក្នុងកម្មវិធីដ៏ធំមួយ នៅប្រទេសបារាំង។
ចំពោះតារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានបង្អួតសម្រស់របស់នាង យ៉ាងស្រស់ស្អាត ជាមួយនឹងឈុតសម្លៀកបំពាក់សុទ្ធតែម៉ាកល្បីៗ នៅក្នុងកម្មវិធី CANNES FIlM FESTIVAL 2016 ដែលរូបនាងបានឈរឈ្មោះជាទូត តំណាងឲ្យផលិតផលគ្រឿងសម្អាងល្បីឈ្មោះមួយ។

ក្នុងនោះដែរ នាង Chompoo បានបញ្ចេញម៉ូតសម្លៀកបំពាក់ជាច្រើនឈុត ទាំងឈុតចូលរួមកម្មវិធី និងសម្រាប់ដើរកំសាន្ត ខណៈនាងកំពុងនៅប្រទេសបារាំងផងដែរ។ ហើយមិនតែប៉ុណ្ណោះ ឈុតនីមួយៗរបស់នាង សុទ្ធសឹងតែមានតម្លៃថ្លៃ និងជាម៉ាកល្បីៗពីបរទេសទៀតផង។
គួរបញ្ជាក់ផងដែរ នេះជាលើកទី៤ហើយ ដែលនាង Chompoo បានចូលរូមក្នុងកម្មវិធី CANNES FIlM FESTIVAL នេះ តែសម្រាប់ឆ្នាំនេះ នាងបានធ្វើឲ្យភ្ញៀវកិត្តិយស ងាកមើលសម្រស់ដ៏ស្រស់សោភារបស់នាង គ្រប់ៗគ្នាតែម្តង៕
តោះមើលឈុតសម្លៀកបំពាក់ថ្លៃៗ ដែលនាងបានស្លៀក នៅប្រទេសបារាំងទាំងអស់គ្នា៖ 






















Chompoo នៅបារាំង មិនទាន់ប៉ុន្មានផង បង្អួតសម្លៀកបំពាក់ថ្លៃៗ ច្រើនដល់ថ្នាក់ហ្នឹង! Reviewed by No Cam on 8:47:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.