Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

(ក្តៅៗ!) ក្តីសង្ឃឹមហាក់នៅមានតិច ចំពោះវាសនាមនុស្ស ដែលស្ថិតនៅលើ យន្តហោះអេហ្ស៊ីប ដែលកំពុងបាត់ខ្លួន ពីប្រព័ន្ធរ៉ាដា


អេហ្ស៊ីប៖ រឿងហេតុអាក្រក់មួយថ្មី បានកើតឡើងនិងបង្ក ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា កាលពីអំឡុង ព្រឹកមិញនេះ ហើយជោគវាសនានៃមនុស្សទាំងអស់ នៅលើនោះត្រូវបានគេ គិតទុកថា អាចជួបសំណាងអាក្រក់ ច្រើនជាងលាភ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ MS804 របស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប ដែលបានធ្វើការហោះហើរចេញពី ទីក្រុងប៉ារីស ទៅកាន់ទីក្រុង Cairo របស់ប្រទេសអេហ្ស៊ីប បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា កាលពីម៉ោង ២និង៤៥នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី១៩ ឧសភា ហើយមកទល់ពេលនេះ គឺមិនទាន់បានដំណឹង នៅឡើយទេ។
បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា យន្តហោះ MS804 មានផ្ទុកមនុស្សសរុប ទាំងអស់៦៣នាក់ ដែលមាន៧នាក់ ជាបុគ្គលិកបម្រើការលើយន្តហោះ និង៥៦នាក់ទៀត ជាអ្នកដំណើរ ដោយក្នុងនោះពួកគេ គឺជាជនជាតិអេហ្ស៊ីប បារាំង អង់គ្លេស ប៊ែលហ្សិក អាល់ហ្សេរី ស៊ូដង់ ឆាដ និងព័រទុយហ្គាល់ ក្នុងចំណោមនោះ ក៏មានកុមារ៣នាក់ ផងដែរ។



ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប បាននិយាយថា ខ្លួនទទួលបាន សញ្ញាអាសន្ន ក្នុងពេលទំនាក់ទំនងជាមួយ យន្តហោះ MS804 ១០នាទីមុនពេលដែល វាត្រូវបានបាត់ខ្លួន។ ភ្លាមៗនេះដែរ កងកម្លាំងស្រាវជ្រាវ និងកងកម្លាំងសង្រ្គោះ ត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ជាច្រើន សម្រាប់ត្រៀមប្រតិបត្តិការបន្ទាន់។
ជាមួយគ្នានេះ ការព្រួយបារម្ភជាច្រើន បានកើតមាន ដោយក្នុងនោះមានការសង្ស័យថា យន្តហោះមួយគ្រឿងនេះ អាចនឹងធ្លាក់ នៅឯតំបន់មហាសមុទ្រ មេឌីទែរ៉ានេ។
លោកនាយករដ្ឋមន្ត្រី នៃប្រទេសអេហ្ស៊ីប Sherif Ismail ក៏បានមកដល់ ព្រលានយន្តហោះ Cairo អមមកជាមួយក្រុមគ្រួសារ អ្នកដំណើរដែលស្ថិតនៅលើ យន្តហោះ MS804 ដើម្បីរង់ចាំស្តាប់នូវដំណឹង យ៉ាងអន្ទះសា។
គូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណា បញ្ជាក់អំពីស្ថានភាព ចុងក្រោយនៃវាសនា យន្តហោះអេហ្ស៊ីប MS804 នៅឡើយទេ តែយ៉ាងណាមិញ យើងនឹងសង្ឃឹមថា វាសនាមនុស្សនៅលើនោះទាំងអស់ ច្បាស់ជាអាច ជួបនូវសំណាងល្អ ជាក់ជាមិនខាន៕
ចំពោះដំណឹងថ្មីៗ និងស្ថានភាពចុងក្រោយ ពាក់ព័ន្ធនឹងករណីនេះ ខ្មែរឡូត នឹងធ្វើការចុះផ្សាយ ជាបន្តបន្ទាប់ទៀត៕



(ក្តៅៗ!) ក្តីសង្ឃឹមហាក់នៅមានតិច ចំពោះវាសនាមនុស្ស ដែលស្ថិតនៅលើ យន្តហោះអេហ្ស៊ីប ដែលកំពុងបាត់ខ្លួន ពីប្រព័ន្ធរ៉ាដា Reviewed by No Cam on 7:38:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.