Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ថន តារា ហៅអនាគតស្វាមីពីថៃ មកថតរូបមង្គលការ នៅកម្ពុជា



ក្រោយពី កញ្ញា ថន តារា បានរៀបចំកម្មវិធីភ្ជាប់ពាក្យ ជាមួយអនាគតស្វាមី លោក ណាវ រ៉ាត់ យូបាំរុង ដែលជាតំណាងរាស្ត្រ នៅប្រទេសថៃរួចមក កាលពីប៉ុន្មានថ្ងៃមុននេះ គូដណ្តឹងរបស់នាង បានធ្វើដំណើរមកស្រុកខ្មែរ ក្នុងគោលបំណងថតរូបរៀបការ (Pre wedding ) ដើម្បីត្រៀមទុកសម្រាប់ពិធីមង្គលការ ដែលរៀបចំឡើង នៅចុងខែមិថុនា ខាងមុខនេះ ។
ក្រោយពីតារាស្រីកញ្ញា ថន តារាដែលជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា បានសម្រេចិត្តភ្ជាប់ពាក្យ ជាមួយគូដណ្តឹង កាលពីដើមខែឧសភា ស្ងាត់ៗនៅប្រទេសថៃដោយមានវត្តមានភ្ញៀវកិត្តិយស អញ្ជើញចូលរួមសុទ្ធសឹង តែជាជនជាតិថៃ រួចមកបានប្រមាណជិត១សប្តាហ៍ ក្រោយមកអនាគតស្វាមីរបស់នាង ក៏តាមនាងមកដល់ទឹកដីកម្ពុជា ដើម្បីថតរូបអាពាហ៍ពិពាហ៍ និងបង្ហាញវត្តមានរបស់ខ្លួន ជាមួយបងប្អូន សាច់ញាតិរបស់នាង ក្នុងនាងជាគូដណ្តឹងផងដែរ ។
បើតាមគម្រោង ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ តារាស្រីរូបស្អាតសាច់សរ កញ្ញា ថន តារា នឹងដឹកដៃស្វាមីដែលជា តំណាងរាស្ត្រជនជាតិថៃ ចូលរោងការតាមប្រពៃណី នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ដោយកម្មវិធីគឺរៀបចំឡើង នៅលើទឹកដីកម្ពុជាផងដែរ ។
ដូច្នេះចង់ដឹងថា រូបថតពេលស្លៀក សំលៀកបំពាក់ជាកូនក្រមុំ និងកូនកំលោះរបស់ អនាគតស្វាមីភរិយាមួយគូនេះ ស្រស់សោភាយ៉ាងណា សូមទៅទស្សនាទាំងអស់គ្នា ៕




ថន តារា ហៅអនាគតស្វាមីពីថៃ មកថតរូបមង្គលការ នៅកម្ពុជា Reviewed by No Cam on 7:41:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.