យោធាអាមេរិក មានផែនការទិញយន្តហោះដ្រូន ដែលអាចបាញ់ចេញពីនាវាមុជទឹក
យោធាអាមេរិក នឹងស្វាគមន៍ថ្មីក្នុងពេលឆាប់ៗនេះ នូវការមកដល់នៃយន្តហោះគ្មានមនុស្សបើក ក្នុងពេលដែលកងទ័ពជើងទឹក បានលាតត្រដាងពីផែនការទិញយន្តហោះដ្រូន ដែលអាចបាញ់ចេញពីនាវាមុជទឹក និងអាចបាញ់ចេញពីយានក្រោមទឹកដទៃទៀត។
យន្តហោះដ្រូន Blackwing អាចបាញ់ចេញពីប្រអប់ដ៏តូចត្រឹមទំហំ ៣អ៊ិង ដែលដាក់នៅលើនាវាមុជទឹក ឬយានក្រោមទឹកគ្មានមនុស្សបើក។ វាអាចជួយជម្រុញដល់ទំនាក់ទំនង និងមានសក្តានុពល ថែមទាំងមានសព្វាវុធ អាចការពារខ្លួនវាទៀតផង។
យន្តហោះនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AeroVironment ដែលជាក្រុមហ៊ុនមួយបានផលិតយន្តហោះដ្រូនមុនដំបូងគេ។ ប្រព័ន្ធយន្តហោះដ្រូនបែបនេះ ក៏ធ្លាប់ត្រូវបានចល័តទៅកាន់ប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ ២០១១ ម្តងរួចទៅហើយដែរ។
ក្រុមហ៊ុនបានផលិតយន្តហោះ Blackwing នៅក្រោមកម្មវិធីបច្ចេកវិទ្យាមួយហៅថា «Advanced Weapons Enhanced by submarine UAS against mobile targets»។ កម្មវិធីនេះ ត្រូវបានបញ្ចប់តាំងពីឆ្នាំ ២០១៥ មកម្លេះ។
វាបំពាក់មកជាមួយនឹង អេឡិចត្រូ-អុបទិក និងសេនសឺ Infrared, ម៉ូឌីល GPS, ឌីជីថល និងសមត្ថភាពទំនាក់ទំនង និងអាចហោះហើរបានរយៈពេលច្រើនជាង ១ម៉ោង នៅក្នុងពេលតែម្តង។ យោធាអាមេរិក គ្រោងនឹងទិញយន្តហោះដ្រូនតូចៗនេះ ប្រមាណ ១៥០គ្រឿង ដោយនឹងបំពាក់នៅលើនាវាមុជទឹក៕
យោធាអាមេរិក មានផែនការទិញយន្តហោះដ្រូន ដែលអាចបាញ់ចេញពីនាវាមុជទឹក
Reviewed by No Cam
on
8:33:00 AM
Rating:
No comments: