Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

មិត្ត​ស្រី Brooklyn Beckham បញ្ចេញ​សាច់​ទ្រូង​អស់​ស្ទះ ក្នុង​ថ្ងៃ​​សម្ពោធ​រឿង​ជាមួយ​គ្នា


តារា​សម្ដែង​ស្រី Chloe Moretzនិង​មិត្ត​ប្រុស Brooklyn Beckham បាន​ដើរ​កាន់​ដៃ​គ្នា​ជា​ផ្លូវការ​លើក​ដំបូង​​​លើ​កម្រាល​ព្រំ​ក្រហម​នា​ ថ្ងៃ​សម្ពោធ​រឿង​ថ្មី​របស់​នាង​ចំណងជើង​ថា​ “Neighbours 2: Sorority Rising” កាល​ពី​យប់​មិញ។

ដើរ​កាន់​ដៃ​គ្នា​ជាមួយ​​ទឹក​មុខ​រីករាយ​​​ញញឹម​មក​កាមេរ៉ា មាន​ន័យ​​​ថា​ពួក​គេ​ចង់​បង្ហាញ​ពី​ស្នេហា​ច្បាស់​ការ​ទៅ​កាន់​សាធារណៈ។ តារា​ស្រី​វ័យ​១៩​ឆ្នាំ​បាន​ប្រាប់​មក E! News ថា៖”ពេល​នេះ​អ្វី​ៗ​បាន​បញ្ជាក់​ច្បាស់​ហើយ ពួក​យើង​​គឺ​គូ​ស្នេហ៍នឹង​គ្នា”។

ក្នុង​ថ្ងៃ​ដ៏​ពិសេស​តារា​ទាំង​ពីរ​បាន​ស្លៀកពាក់​​ឈុត​ខ្មៅ​ដូច​គ្នា​ បែប​គូ​ស្នេហ៍។ Brooklyn ស្លៀក​ខោ​ខៅប៊យ​​មាន​អាវ​ធំ​ក្រវាត់​ក​​ជាមួយ​នឹង​ម៉ូដ​សក់​ចាប់​ទៅ​ក្រោយ​ យ៉ាង​សង្ហា ឯ Chloeស្លៀក​រ៉ូប​ពណ៌​ខ្មៅ​​បញ្ចេញ​ដើមទ្រូង​និង​សាក់​នៅ​ចំហៀង​ខ្លួន។

ត្បិត​តែ Brooklyn ប្អូន​ខាង​ស្រី​​២​ឆ្នាំ​ប៉ុន្តែ​ពួក​គេ​ស្រឡាញ់​គ្នា​ណាស់ ហើយ​​ថ្មី​ៗ​នេះ​ម្ដាយ​ឪពុក​ ខាង​ប្រុស​ក៏​បាន​ចាត់​ទុក Chloe​​ដូច​ជា​សមាជិក​គ្រួសារ​តែ​មួយ​ទៅ​ហើយ៕ ​​​



មិត្ត​ស្រី Brooklyn Beckham បញ្ចេញ​សាច់​ទ្រូង​អស់​ស្ទះ ក្នុង​ថ្ងៃ​​សម្ពោធ​រឿង​ជាមួយ​គ្នា Reviewed by No Cam on 1:23:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.