Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

Transformers វគ្គ​ ៥ ​ចេញ​ចំណង​ជើង​ និង​ Teaser ដំបូង​



ផលិតកម្ម​ភាពយន្ត​ Paramount Pictures បាន​បញ្ចេញ​ Teaser ដំបូង​ខ្សែ​ភាពយន្ត​​ Transformers វគ្គ​​ប្រាំ ​​តាម​រយៈ​គណនី​ Instagram ​និង​បង្ហើប​ត្រួសៗ​អំពី​ព័ត៌មាន​​ទាក់​ទង​នឹង​ ខ្សែ​ភាពយន្ត។



ខ្សែភាពយន្ត​​មនុស្ស​យន្ត​វគ្គ​ចុង​ក្រោយ​នេះ​​មាន​ចំណង​ជើង​ថា​ Transformers: The Last Knight ដែល​នឹង​ចាប់​ផ្ដើម​ផលិត​​នៅ​ថ្ងៃ​ទី​ ៦​ ​ខែ​មិថុនា​ ខាង​មុខ​នេះ​ ហើយ​គ្រោង​នឹង​ចេញបញ្ចាំង​​នៅ​ថ្ងៃ​ទី​ ២៣​ មិថុនា​ ឆ្នាំ​ ២០១៧។

តារា​សម្ដែង​ជើង​ចាស់​លោក​ Mark Wahlberg នឹង​ត្រឡប់​មក​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​​នៅ​វគ្គ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​បាន​លេច​មុខ​ក្នុង ​វគ្គ​៤ រួច​មក។ ខ្សែ​ភាពយន្ត​ដែល​និពន្ធ​សាច់​រឿង​​ដោយ​ Art Marcum, Matt Holloway និង​ Ken Nolan ​នឹង​ត្រូវ​​ដឹក​នាំ​​ដោយ​​លោក​ Michael Bay ដែល​ធ្លាប់​ដឹក​នាំ​ថត​កាល​ពី​វគ្គ​មុន៕
Transformers វគ្គ​ ៥ ​ចេញ​ចំណង​ជើង​ និង​ Teaser ដំបូង​ Reviewed by No Cam on 1:21:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.