អស្ចារ្យមែន! Google Translate សម្រាប់ iOS អាចបកប្រែដោយគ្មានអ៊ីនធឺណិតបាន ៥២ ភាសា
ក្រុមការងាររបស់ Google បានធ្វើការអាប់ដេតបន្ថែមលើកម្មវិធីបកប្រែសម្រាប់ប្រព័ន្ធ iOS គឺបកប្រែភាសាដោយមិនត្រូវការអ៊ីនធឺណិតបាន ៥២ភាសា ដែលកន្លងមកមុខងារពិសេសនេះមានសម្រាប់តែ Android ប៉ុណ្ណោះ។
ដើម្បីប្រើប្រាស់មុខងារពិសេសនេះតម្រូវឲ្យអ្នកប្រើប្រាស់ទាញ យកភាសាទាំង ៥២ នោះដាក់នៅលើទូរសព្ទរបស់ខ្លួនទុកជាមុនសិន ដែលមានដាក់ឲ្យទាញយកក្នុងកម្មវិធីស្រាប់ ដោយគ្រាន់តែចូលទៅ Settings រួចចុច Offline translation។
ក្នុងចំណោមភាសាទាំង ៥២ នេះមានភាសា ចំនួន ២៩ ដែលអ្នកអាចប្រើប្រាស់ជាមួយមុខងារបកប្រែតាមរយៈកាមេរ៉ាទូរសព្ទ បាន ដោយមិនចាំបាច់មានអ៊ីនធឺណិតដូចគ្នា។
ក្រៅពីបានអាប់ដេតសម្រាប់ iOS ក្រុមការងារ Google ក៏បានអាប់ដេតកម្មវិធីសម្រាប់ Android ដោយបន្ថែមមុខងារ Tap to Translate ដោយមុខងារនេះអាចបកប្រែភាសាបានយ៉ាងងាយ មិនចាំបាច់ Copy/Paste ពាក្យដូចពីមុនឡើយ៕
អស្ចារ្យមែន! Google Translate សម្រាប់ iOS អាចបកប្រែដោយគ្មានអ៊ីនធឺណិតបាន ៥២ ភាសា
Reviewed by No Cam
on
10:05:00 AM
Rating:
No comments: