Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

កំពូលតារាម៉ូដែល Joo Da Ha បានទទួលមរណៈភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍



កូរ៉េខាងត្បូង៖ ពិតជាឲ្យសោកស្តាយបំផុត ដែលតារាម៉ូដែលស្រី រូបរាងស្រស់ស្អាតម្នាក់ នាង Joo Da Ha ត្រូវបានបាត់បង់ជីវិត ក្នុងពេលមួយរំពេច ដោយសារតែជួប ឧទ្ទវហេតុគ្រោះថ្នាក់ចររាចរណ៍ កាលពីពេលថ្មីៗកន្លងទៅនេះ។
យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលរថយន្តប្រណាំង ឬរហ័ស្សនាមដែលអ្នកគាំទ្រតែងហៅថា “Race Queen” ឬ រាជិនីរថយន្តប្រណាំង ដ៏ល្បីប្រចាំកូរ៉េខាងត្បូង នាង Joo Da Ha ពេលនេះបានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចររាចណ៍ នៅត្រង់ចំនុចផ្លូវប្រសព្វ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Yeongam ខេត្ត Jeolla នៃប្រទេសកូរ៉េខាងត្បូង។ ប្រភពបន្តថា តារាម៉ូដែលនាង Joo Da Ha បានជួបគ្រោះថ្នាក់ដ៏អកុសលនេះ មានអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះជាមួយ ខណៈដែលនាងបើកឡាន ធ្វើដំណើរតាមផ្លូវ ទៅចូលរួមក្នុងកម្មវិធី “២០១៦ Asia Speed Festival” ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី១៥ ឧសភា កន្លងទៅថ្មីៗនេះ។
ក្នុងឧបទ្ទវហេតុនោះ រូបនាងត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្តែជាអកុសលនៅចន្លោះម៉ោង ប្រហែលជា ៨: ៤០នាទីព្រឹក ក្រុមគ្រូពេទ្យបានជម្រាបដំណឹងថានាង បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ខណៈឯមនុស្ស ៥នាក់ផ្សេងទៀតបានរងរបួសជាទម្ងន់។
គួរបញ្ជាក់ដែរថា Joo Da Ha ក៏ជាតារាម៉ូដែលម្នាក់ ដែលធ្លាប់បានជាប់ពាន់រង្វាន់ “២០១២ Asia Model Award” ឬតារាម៉ូដែលរថយន្តប្រណាំងគំរូ ប្រចាំអាស៊ី កាលពីឆ្នាំ២០១២ ផងដែរ ៕ 










កំពូលតារាម៉ូដែល Joo Da Ha បានទទួលមរណៈភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍ Reviewed by No Cam on 2:50:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.