Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

មិត្តស្រីថ្មី របស់តួឯកប្រុស ក្នុងរឿងកប៉ាល់ទីតានិច ស្អាត និងស៊ិចស៊ីកប់ហ្មង!

សហរដ្ឋអាមេរិក៖ តារាសម្តែងប្រុស ក្នុងរឿងកប៉ាល់ទីតានិច ដ៏ល្បីល្បាញ ទូទាំងពិភពលោក លោក Leonardo DiCaprio ហាក់បីដូចជា បានណាត់ជួប តារាម៉ូដែលស្រី ដ៏ស្រស់ស្អាត ជាច្រើននាក់ មិនចេះចប់មិនចេះហើយ ទាល់តែសោះ ដោយក្នុងនោះរួមមាន តារាម៉ូដែលស្រីអង់គ្លេស វ័យ៤៥ឆ្នាំ Naomi Campbell តារាម៉ូដែលស្រីប្រេស៊ីល វ័យ៣៥ឆ្នាំ Gisele Bundchen និង តារាម៉ូដែលស្រីអ៊ីស្រាអ៊ែល វ័យ៣០ឆ្នាំ Bar Refaeli ផងដែរ។
ឥឡូវនេះ តារាសម្តែង និងជាផលិតករភាពយន្ត សញ្ជាតិអាមេរិក វ័យ៤១ឆ្នាំ រូបនេះ បានរកឃើញ មិត្តស្រីថ្មីទៀតហើយ គឺតារាម៉ូដែលស្រីប៉ូឡូញ ដ៏ស្រស់ស្អាត និងស៊ិចស៊ី នាង Ela Kawalec។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Leonardo និង Ela ត្រូវបានគេប្រទះឃើញ ណាត់គ្នាដើរលេង កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ក្នុងទីក្រុង New York បន្ទាប់ពីទៅជប់លៀងជាមួយគ្នា ដល់យប់ជ្រៅ នៅឯភោជនីយដ្ឋាន ឈ្មោះ Bodega Negra និងបានបន្ត ទៅមួយកន្លែងទៀត ឈ្មោះ Marquee ទៀតផង។ ប្រភពដដែលបានឲ្យដឹងទៀតថា គូស្នេហ៍ថ្មីថ្មោងមួយគូនេះ បានទៅរាំ និងកៀកកើយជាមួយគ្នា យ៉ាងស្និទស្នាល និងផ្អែមល្ហែមបំផុត នៅពេលទៅជប់លៀងនោះ។
យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើមិត្តស្រីថ្មី របស់ម្ចាស់ពានរង្វាន់អូស្កា ឆ្នាំ២០១៦ រូបនេះ ដោយសារតែ រូបសម្រស់ដ៏ស្រស់ស្អាត និងរូបរាងដ៏ស៊ិចស៊ី គួរឲ្យស្រលាញ់របស់នាង។
គួរបញ្ជាក់ផងដែរថា ស្រីស្អាត Ela គឺជាតារាកំពុងតែរះខ្លាំង និងតែងតែ បង្ហោះរូបថត ស្លៀកឈុតក្នុង និងប៊ីគីនី នៅលើគណនីបណ្តាញសង្គម Instagram របស់នាង ទៀតផង៕
តោះ! ទៅមើលរូបថតនាង Ela ទាំងអស់គ្នា៖









មិត្តស្រីថ្មី របស់តួឯកប្រុស ក្នុងរឿងកប៉ាល់ទីតានិច ស្អាត និងស៊ិចស៊ីកប់ហ្មង! Reviewed by No Cam on 2:55:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.