Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ទីបំផុត​ Minzy អតីត​ក្រុម 2NE1​ ចុះ​កុងត្រា​​ផលិត​កម្ម​ថ្មី​​​ជា​ផ្លូវការ

​អតីត​សមាជិក​​ក្រុម​​ 2NE1 ​នាង​​​ Minzy ​​​​​​​ត្រូវ​បាន​គេ​អះអាង​​​​ថា​​​ នាង​បាន​ចុះ​កុង​ត្រា​​​​ជា​មួយ​​ផលិត​ The Music Works ​ជា​ផ្លូវ​​​ហើយ។


ជា​ច្រើន​​សប្ដាហ៍​​កន្លង​​មក​ហើយ​​ ​មាន​ពាក្យ​ចចាមអារ៉ាម​​​​ថា​ ក្រោយ​​សម្រេច​ចាក​ចេញ​​​ពី​ក្រុម​​​​​ដ៏​ល្បី​ 2NE1 ​នាង​ប្រហែល​ជា​​​​នឹង​ចុះ​កុង​ត្រា​ជាមួយ​​ផលិត​​ថ្មី​​ ​ប៉ុន្តែ​​ភាគី​ខាង​ផលិត​កម្ម​​​ថ្មី​ និង​​​​ Minzy ​​មិន​​ទាន់​បញ្ជាក់​​ប្រាប់​​​នៅឡើយ​​។ ផលិត​កម្ម​ The Music Works ​​បាន​​អះ​អាង​​​​​​នៅ​ថ្ងៃ​ទី ១៦​-ឧសភា​ ​នេះ ​ថា​ Minzy ពិត​ជា​​បាន​​ចុះ​កុងត្រា​​ចូល​​ផលិត​កម្ម​ពួកគេ​ប្រាកដ​មែន។
​​
ប្រភព​​ខាង​លើ​និយាយ​ថា “​​ក្រុម​ហ៊ុន​​របស់​​យើង​បាន​សម្រេច​​ចិត្ត​​​​ចុះ​កុងត្រា​​​​ផ្ដាច់​មុខ​ ជាមួយ​ Minzy ក្រោយ​ពិចារណា​​​​​អស់​រយៈពេល​ជា​យូរ​។ ​​នាង​​ជា​សិល្បករ​​ម្នាក់​ មាន​សក្ដានុពល​​​​​​គ្រប់​​​វិស័យ​​ ដូច្នេះ​​យើង​​នឹង​​គាំ​​ទ្រ​​​សកម្មភាព​​របស់​នាង​​​​​។ យើង​​​​​​មិន​ត្រឹម​តែ​​ឲ្យ​​​តម្លៃ​ខ្ពស់​ខាង​​​​ទេពកោសល្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ភាព​​​​គួរ​សម​របស់​នាង​​ថែម​ទៀត”។

​​​​​Minzy ​បាន​​ជួយ​ផ្សព្វ​ផ្សាយ​​​ ​និង​លើក​ស្ទួយ​​​​​​​​អ្នក​មាន​ទេពកោសល្យ​​ក្នុង​​​ផលិតកម្ម​​​​ជាច្រើន​ នាក់​​ទៀត​។ ពេល​នេះ​​នាង​​​​​កំពុង​​​បណ្ដុះ​បណ្ដាល​​ក្រុម​​ចម្រៀង​​មួយ​​ ​​ដែល​នឹង​​ចូល​ប្រឡូក​​ក្នុង​វិស័យ​​ចម្រៀង​នៅ​ដើម​ឆ្នាំ​ក្រោយ​​ផង​ដែរ​៕




ទីបំផុត​ Minzy អតីត​ក្រុម 2NE1​ ចុះ​កុងត្រា​​ផលិត​កម្ម​ថ្មី​​​ជា​ផ្លូវការ Reviewed by No Cam on 3:52:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.