អ្វីដែលអ្នកត្រូវយល់ដឹងអំពី វីតាមីន
យើងគ្រប់គ្នាសុទ្ធតែដឹងថារាងកាយត្រូវការវីតាមីនដើម្បីទទួលបាននូវសុខភាពល្អ។ អ្នកខ្លះបំពេញបន្ថែមនូវកង្វះសារធាតុណាមួយក្នុងរាយកាយដោយទទួលទានវីតាមីន ឬអាហារបំប៉ន ឯអ្នកខ្លះក៏ទទួលទានចំណីអាហារ និងបន្លែដែលបំប៉នដល់រាងកាយដោយផ្ទាល់។ ជាមួយគ្នានេះដែរអ្នកប្រាកដជាមិនទាន់ដឹងច្បាស់ទេថាមានសារធាតុអ្វីនៅក្នុងចំណីអាហារប្រភេទណា ឬសារធាតុណាមានគុណប្រយោជន៏សំរាប់អ្វីខ្លះ?
ខាងក្រោមនេះជាប្រភពវីតាមីនដែលមាននៅក្នុងចំណីអាហារ និងគុណប្រយោជន៏របស់វា ៖
វីតាមីន A
វីតាមីន A ជួយអោយសម្រស់ និងស្បែកក្មេងជាងវ័យ ជួយអោយសក់ស្អាតរឹងមំា ជួយអោយ ក្រចកមានសុខភាពល្អ ធ្វើអោយភ្នែកភ្លឺច្បាស់ និងឆ្អឹងរឹងមំា។
សារធាតុនេះមាននៅក្នុង ការ៉ុត ឈីស ទឹកដោះគោ ស៊ុត ត្រី ស្ពៃ ថ្លើម និងផ្លែឈើដែលមានជាតិជូរអែម។
វីតាមីន B១
វីតាមីន B1 ជួយអោយខួរក្បាលរហ័សរហួន ធ្វើអោយឆ្អែត សាច់ដុំមានសុខភាពល្អ បេះដូងមានសុខភាពល្អ និងសម្រាន្តលក់ស្រួល។
សារធាតុនេះមាននៅក្នុង មេតំបែ សាច់ជ្រូក គ្រាប់ផ្លែឈើ ម្ស៉ៅស្រូវសាឡី គ្រាប់ធញ្ញជាតិ និងប្រេងជាដើម។
វីតាមីន B៦
វីតាមីន B៦ ជួយអោយរាងកាយមានភាពរហ័សរហួន ប្រព័ន្ធភាពភ័យខ្លាចរឹងមំា និងសសៃឈាមមានសុខភាពល្អ។
សារធាតុនេះមាននៅក្នុង ត្រកួន សាឡាដ៏ គ្រឿងក្នុង ចេក គ្រាប់វ៉លណាត់ ត្រីសាលម៉ុន សាច់ សណ្តែកសៀង សណ្តែកក្រហមជាដើម។
វីតាមីន C
វីតាមីន C ជួយអោយស្បែកភ្លឺរលោង ជួយបង្កើនប្រព័ន្ធភាពសុំា ធ្វើអោយអារម្មណ៏ស្រស់ស្រាយ សក់និងក្រចករឹងមំា។
សារធាតុនេះមាននៅក្នុង ផ្លែឈើក្រហម ក្រូច ផ្លែគីវី សណ្តែក ឆៃថាវក្រហម និងផ្លែឈើដែលមានរស់ជាតិជូរ។
វីតាមីន K
វីតាមីន K ជួយអោយរបួសជាយ៉ាងឆាប់រហ័ស សសៃឈាមនិងបេះដូងមានភាពរឹងមំា។
សារធាតុនេះមាននៅក្នុង កូនស្ពៃ ស្ពៃក្តោប ការ៉ុត ប៉េងប៉ោះ ស្រ្តប៊ឺរី តែបៃតង ផ្កាខាត់ណា ស្ពៃក្តោបក្រហម និងជីវ៉ាន់ស៊ុយ៕
អ្វីដែលអ្នកត្រូវយល់ដឹងអំពី វីតាមីន
Reviewed by No Cam
on
11:25:00 PM
Rating:
No comments: