Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅកីឡាករ លី វ៉ាហេទ ឱ្យចូលលេងក្រុមជម្រើសជាតិឈុតធំត្រៀមប៉ះតៃវ៉ាន់


កីឡាករប្រធានក្រុមជម្រើសជាតិកម្ពុជា U19 លី វ៉ាហេទ របស់ក្លឹបបឹងកេតអង្គរ ត្រូវបានលោកគ្រូ Lee កោះហៅចូលក្រុមជម្រើសជាតិកម្ពុជាឈុតធំជាលើកដំបូង ដើម្បីត្រៀមប៉ះទីម័រខាងកើត និងចិនតៃវ៉ាន។
ខ្សែ​ការពារ​ លី វ៉ាហេទ របស់​បឹងកេតអង្គរ​ជា​កីឡាករ​ទី២៦ ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កោះហៅ​ចុង​ក្រោយ​គេ​បង្អស់ឲ្យ​ចូលលេង​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​​ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​ អាស៊ី AFC Asian Cup 2019 ជាមួយ​ក្រុម​ជម្រើស​ជាតិ​តៃវ៉ាន់ ដោយ​ជើង​ទី១ ធ្វើ​នៅ​តៃវ៉ាន់ ក្នុង​ថ្ងៃ​ទី២ ខែ​មិថុនា ហើយ​ជើង​ទី២ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី ៧ ខែ​មិថុនា។
នៅពេលថ្មីនេះដែរគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Lee Tae Hoon បានអំពាវនាវឱ្យក្រុមអ្នកក្រុមអ្នកគាំទ្រចូលរួមទស្សនាការហ្វឹកហាត់របស់កូនក្រុមខ្លួន ដើម្បីជាកម្លាំងចិត្តមុនមានការប្រកួតជាលក្ខណ:មិត្តភាពអន្តរជាតិ និងការប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅកីឡាករ លី វ៉ាហេទ ឱ្យចូលលេងក្រុមជម្រើសជាតិឈុតធំត្រៀមប៉ះតៃវ៉ាន់ Reviewed by No Cam on 6:24:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.