Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

តៃវ៉ាន់ នឹងជួបរដូវក្តៅបំផុតដែលមិនធ្លាប់មានពីមុនមកនៅឆ្នាំ២០៣៥


ក្រុមអ្នកព្យាករណ៍អាកាសធាតុរបស់តៃវ៉ាន់បានឲ្យដឹងថា​ រដូវក្តៅនៅក្នុងឆ្នាំ២០៣៥ខាងមុខនេះ គឺពួកគេបានចាត់ទុកជារដូវក្តៅបំផុតដែលមិ​ នធ្លាប់មានពីមុនមកនៅក្នុងកោះតៃវ៉ាន់។​​​​
សីតុណ្ហភាពដំបូងជាមធ្យមគឺមានកម្រិតត្រឹម ៣៥​អង្សាសេ រយៈពេលជាង៦០ថ្ងៃ នៅក្នុងកំឡុងពេលរដូវក្តៅនេះ។ កំដៅនេះបានបង្កឲ្យមានកង្វះខាតថាមពល ដោយសារតែការប្រើប្រាស់ម៉ាស៊ីនត្រជាក់ នៅតាម​ផ្ទះ និងបណ្តា​រោងចក្រនានា​ ។
បើយោងទៅតាមរបាយការណ៍របស់អាជ្ញាធរបាននិយាយថា មនុស្សចាស់ជាច្រើនដែលគ្មានផ្ទះសម្បែងបានស្លាប់ដោយសារ ជំងឺដាច់សសៃឈាម។ ឥទ្ធិពលនៃកំដៅបានបង្ករ​ក្តីបារម្ភមួយទៀត គឺកង្វះទឹកប្រើប្រាស់នៅគ្រប់ផ្នែកនៃប្រទេស ហើយវាអាចប៉ះពាល់ដល់វិស័យកសិកម្មយ៉ាងធ្ងន់ធ្ងរនៅកន្លែងណា​​ ដែលធ្លាប់មានទឹកប្រើប្រាស់នោះពី ៧០% ទៅ ៧៥%​។
៣០ឆ្នាំមកហើយដែលសីតុណ្ហភាពមានតែជាង ៣៥អង្សាសេ​ ដែលមានរយៈពេលតែ៤០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែដោយសារកម្ដៅផែនដី វានឹងបន្តកើនឡើងក្នុងកំឡុងពេលសតវត្សរ៍នេះ៕
តៃវ៉ាន់ នឹងជួបរដូវក្តៅបំផុតដែលមិនធ្លាប់មានពីមុនមកនៅឆ្នាំ២០៣៥ Reviewed by No Cam on 6:26:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.