Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ណាសារកឃើញភពថ្មីចំនួន ១២៨៤ភព


វ៉ាស៊ីងតោនៈ ភ្នាក់ងារអវកាសអាមេរិក ណាសា បាននិយាយកាលពីថ្ងៃអង្គារថា បេសកកម្ម Kepler បានបញ្ជាក់ពីអត្ថិភាពស្ទើរជិត ១៣០០ភព ដែលបានរកឃើញថ្មី ពោលគឺជាចំនួនកើនទ្វេរដង នៃចំនួនភពដែលត្រូវបានរកឃើញនៅក្រៅប្រព័ន្ធព្រះអាទិត្យនាពេលកន្លងមក។
អ្នកដឹកនាំស្រាវជ្រាវ លោក Timothy Morton មកពីសាកលវិទ្យាល័យ Princeton បានថ្លែងថា «ថ្ងៃនេះយើងកំពុងប្រកាសអំពីការរកឃើញភពថ្មីចំនួន ១២៨៤ភព ដោយបេសកកម្ម Kepler របស់យើង។ នេះគឺជាភពដែលមានចំនួនច្រើនបំផុត ដែលយើងមិនដែលបានប្រកាសក្នុងពេលតែម្តងទាល់តែសោះ។»
លោក Ellen Stofan ប្រធានអ្នកវិទ្យាសាស្រ្តនៃអង្គការណាសា បាននិយាយថា ការរកឃើញនេះបានផ្តល់ក្តីសង្ឃឹមថា ក្នុងចំណោមភពទាំងនោះ នឹងអាចមានភពមួយដែលមានលក្ខណៈដូចផែនដីយើង។
ជាសរុប មានភពចំនួន ៥០០០ ត្រូវបានរកឃើញ ដោយច្រើនជាង ៣២០០ភព ត្រូវបានបញ្ជាក់ ហើយ ២៣២៥ភព ត្រូវបានរកឃើញដោយយានអវកាសតេលេស្កុប Kepler។ ក្នុងចំណោមភពទាំងនោះ ភពស្ទើរជិត ៥៥០ភព អាចជាភពថ្មមានលក្ខណៈដូចផែនដី ដោយផ្អែកលើទំហំរបស់ពួកវា៕
ណាសារកឃើញភពថ្មីចំនួន ១២៨៤ភព Reviewed by No Cam on 6:26:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.