Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

សាលារាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋ ចូលរួមរៀបចំ សណ្តាប់ធ្នាប់ សម្រួលការដង្ហែ ព្រះបរម សារីរិកធាតុ


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំប្រជាពលរដ្ឋទាំងអស់ រស់នៅ និងលក់ដូតាមដងវិថីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធពីព្រះបរមរាជវាំង ទៅព្រះសក្យមុនីចេតីយ៍ឲ្យចូលរួមសហការរៀបចំសណ្តាប់ធ្នាប់សម្រួលការដង្ហែ និង បញ្ចៀសការកកស្ទះចរាចរណ៍។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ដែល Fresh News ទទួលបាននាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ នឹងមានការរៀបចំព្រះរាជពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ចេញពីព្រះបរមរាជវាំង ទៅតម្កល់រក្សាទុកនៅ ព្រះមហាសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គវិញ។ ព្រះរាជពិធីដង្ហែ នឹងចាប់ផ្តើមចេញពីព្រះបរមរាជវាំង ទៅតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិថីព្រះអង្គឌួង មហាវិធីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម រួចចូលទៅកាន់ព្រះមហាសក្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស (ភ្នំពេញឧតុង្គ)។
ដើម្បីចូលរួមសហការ រក្សាសណ្តាប់រៀបរៀបរយ ផ្លូវសាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារសាលារាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់តាមដងផ្លូវ និងកាត់ទម្លាក់ខ្សែកាបតាមតម្រាយផ្លូវដង្ហែក្បួនខាងលើ ដើម្បីឲ្យផ្លូវនេះ បានធំទូលាយ និងជួយសម្រួលដល់លំហូរចរាចរណ៍។
រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានស្នើឲ្យប្រជាពលរដ្ឋម្ចាស់លំនៅឋាន និង ទីតាំងអាជីវកម្ម ក្រុមហ៊ុន អង្គភាពរដ្ឋទាំងអស់ ដែលមានបណ្តោយខ្សែកាប្លិ៍កាត់ទទឹងផ្លូវ និង ដាក់តាំងលក់រថយន្ត គ្រឿងបន្លាស់រថយន្ត ម៉ូតូ កង់ សម្ភារៈសំណង់ ទំនិញផ្សេងៗ និងតសំយ៉ាបលយមកលើផ្លូវតាមតម្រាយដង្ហែក្បួន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ព្រះសក្យមុនីចេតិយ៍អដ្ឋរស្ស ត្រូវរួសរាន់រៀបចំ យកចុះចិញ្ចើមផ្លូវសាធារណៈ រុះរើសំយ៉ាប ដែលធ្វើលយមកលើផ្លូវចេញ ឲ្យអស់ពីលើចិញ្ចើមផ្លូវ និង ចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ព្រះរាជពិធីដង្ហែក្បួនព្រះបរមសារីរិកធាតុឲ្យមានរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
សូមរម្លឹកថា ព្រះសារីរិកធាតុ ព្រះពុទ្ធបដិមាជាច្រើនអង្គ រួមនិងវត្ថុបុរាណមានតម្លៃជាច្រើន ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ៍ លើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានចោរឥតសាសនាមួយក្រុមឃុបឃិតគ្នា ចូលលួចកាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ រយៈពេលជិត ២ខែក្រោយ ពោលនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ព្រះសារីរិកធាតុ ត្រូវបានសមត្ថកិច្ចធ្វើការយ៉ាងសស្រាក់សស្រាំតាមរកឃើញមកវិញ នៅក្នុងខេត្តតាកែវ តែព្រះពុទ្ធបដិមា ដែលធ្វើពីមាស និង មានត្បូងផង ត្រូវបានជនលើ្មសយកទៅរំលាយយកលក់អស់។ ឆ្មាំយាមព្រះសក្យមុនីចេតិយ៍ និង ជនដៃដល់សរុប ៥នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗប្រមាណ ៧ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗ ៨លានរៀល។
បន្ទាប់ពីតាមរកឃើញមកវិញ ព្រះបរមសារីរិកធាតុ ត្រូវបានតម្កល់ទុកបណ្តោះអាសន្ននៅក្នុងព្រះបរមរាជវាំង ហើយនៅថ្ងៃទី១៩ ខែឧសភា ស្អែកនេះ នឹងត្រូវដង្ហែទៅតម្កល់នៅព្រះសក្យមុនីចេតិយ៍វិញហើយ៕


សាលារាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋ ចូលរួមរៀបចំ សណ្តាប់ធ្នាប់ សម្រួលការដង្ហែ ព្រះបរម សារីរិកធាតុ Reviewed by No Cam on 7:50:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.