Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

សិស្សស្រីម្នាក់ សរសេរលិខិតសុំទោស ក្រោយបង្ហោះ Facebook រិះគន់គ្រូ ដែលវាយនាង ព្រោះតែមករៀនយឺត


(ភ្នំពេញ)៖ សិស្សស្រីម្នាក់រៀននៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី នាថ្មីៗនេះ បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម Facebook ដោយរិះគន់ លោកនាយករងសាលាដែលបានវៃប្រដៅរឿងនាង ពេលមករៀនយឺតយ៉ាវ។

តាមរយៈ Facebook សិស្សម្នាក់នោះបានចោទ លោក អូន ប៉ូណាត នាយករងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ថាបានទះកំផ្លៀងរបស់នាង ធ្វើឱ្យមានការផ្អើលដល់ សាធារណជន និងក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែក្រោយមកនាងក៏បានសរសេរលិខិតសុំទោសវិញ ដោយសារតែយល់ច្បាស់ថា នេះរឿងតូចតាច និងជាការប្រដៅចង់ឱ្យនាងក្លាយជាសិស្សល្អ។
នៅលើទំព័រ Facebook របស់ក្រសួងអប់រំ​ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បញ្ជាក់ឱ្យដឹងថា ក្មេងសិស្សស្រីខាងលើ មានឈ្មោះ ជា ស្រីអូន កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩៩ រៀននៅថ្នាក់ទី១០ D2 នៃវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ឆ្នាំសិក្សា២០១៥-២០១៦។ ក្រសួងអប់រំ បានផ្សព្វផ្សាយអំពីលិខិតសុំទោស របស់ក្មេងស្រីខាងលើ ដើម្បីកុំឱ្យសាធារណជនមានការភ័ន្តច្រឡំតទៀត។
លិខិតរបស់ ស្រីអូន បានសរសេរថា «សូមជំរាបអ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សថា ការបង្ហោះ Facebook ថា លោកនាយរងបានទះកំផ្លៀងខ្ញុំគ្រាន់តែខ្ញុំមកយឺត នាងខ្ញុំសូមលុបចោលរូបភាពខ្លឹមសារនោះ ចោលដោយសារនាងខ្ញុំយល់ថា មិនគួរខឹងលោកគ្រូដល់ថ្នាក់ហ្នឹងទេ នេះមកពីនាងខ្ញុំមានការញុះញង់ ពីមិត្តភក្តិតែប៉ុណ្ណោះ។ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំសូមសាងចិត្តខិតខំរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ដើម្បីឲ្យមានអនាគតល្អ»។
ការបញ្ជាក់របស់ សិស្សស្រី ជា ស្រី អូនបែបនេះ បានធ្វើឡើងក្រោយពី ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងមន្រ្តីជំនាញស្វែងរកការពិតនិងការជួប ផ្ទាល់ពីលោក អូន ប៉ូណាត នាយករងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ជាមួយម្តាយ ឳពុកមា បងស្រី ព្រមទាំងសាម៉ីខ្លួន។ ក្រោយការសួរ នាំជាលទ្ធផល សិស្សស្រី ជា ស្រី អូន បានបញ្ជាក់ថា ការទះកំផ្លៀងនេះ មិនមែនជាការពិតតាមការលើកឡើង ចោទប្រកាន់តាមបណ្តាញសង្គម Facebook «កូននាគអនាថា» នោះឡើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១៥៖០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានការបង្ហោះព័ត៌មាន តាមបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់ ម្ចាស់គណនី ដែលមានឈ្មោះថា «កូននាគអនាថា» បានចុះថា លោក អូន ប៉ូណាត នាយករងវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មីទះកំផ្លៀងសិស្ស ឈ្មោះជា ស្រីអូន៕






សិស្សស្រីម្នាក់ សរសេរលិខិតសុំទោស ក្រោយបង្ហោះ Facebook រិះគន់គ្រូ ដែលវាយនាង ព្រោះតែមករៀនយឺត Reviewed by No Cam on 7:57:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.