Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ប្រើ​រូប​មន្ត​ងាយៗ​បែប​ធម្មជាតិ​អាច​ធ្វើ​ឲ្យ​ស្បែក​ស​រយៈ​ពេល​ដ៏​ខ្លី!


ចង់​បាន​ស្បែក​ស​ទេ? ចង់​បាន​ស្បែក​ស​រយៈ​ពេល​ខ្លី​ដោយ​មិន​ចាំ​បាច់​ប្រើ​សារធាតុ​គីមី​ដែរ​ឬ​ទេ? ជឿជាក់​ថា​មនុស្ស​ស្រី​ណា​ក៏​ចង់​បាន​ស្បែក​ស​ម៉ត់រលោង ភ្លឺ​ទន់​ដូច​សំឡី​ដែរ។
ថ្ងៃ​នេះ​ទំព័រ​សុខភាព និង​សម្រស់​របស់ Sabay សូម​បង្ហាញ​ពី​រូប​មន្ត​ធម្មជាតិ​ងាយៗ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស​ម៉ត់​រលោង​ ក្នុង​រយៈ​ពេល​ខ្លី សម្រាប់​មិត្តៗ​នារី​ដែល​ចាប់​អារម្មណ៍​ចង់​បាន​ស្បែក​ស​ភ្លឺ​រលោង​ភ្លាមៗ​ ពី​អ្នក​ជំនាញ​ខាង​សម្រស់​គឺ​កញ្ញា Mini Angel ។
ស្រី​ស្អាត​រូប​នេះ​បាន​ប្រាប់​ថា​ចង់​បាន​ស្បែក​ស្អាត​មិន​ជា​ការ​លំបាក ​នោះ​ទេ​គ្រាន់​តែ​ប្រើ​រូប​មន្ត​ធម្មជាតិ ធាតុ​ផ្សំ​មាន​ដូចជា ពន្លៃ អំពិល​ទុំ ទឹកដោះ​គោ​ឆៅ អំបិល​ម៉ដ្ឋ ទឹក​ឃ្មុំ ដោយ​យក​ធាតុ​ទាំងនោះ​មក​លាយ​ផ្សំ​បញ្ចូល​គ្នា​បាន​ជា​ល្បាយ​ប៉ិកៗ ហើយ​យក​មក​លាប​ប៉ាត​ឲ្យ​សព្វ​ពេញ​ដង​ខ្លួន​ពី​ត្រឹម​ក​ចុះ​ក្រោម​ទុក​ផ្អាប់ ​ប្រហែល​ជា​១០នាទី ទៅ១៥​នាទី​លាង​ទឹក​ស្អាត​ចេញ​ជា​ការ​ស្រេច ។ សូម​ព្យាយាម​អនុវត្ត​ធ្វើ​បែប​នេះ​ម្ដង​ក្នុង​​មួយ​សប្ដាហ៍​ នោះ​អ្នក​នឹង​ទទួល​បាន​ស្បែក​ស ភ្លឺ​រលោង ដែល​នឹក​ស្មាន​មិន​ដល់ ។
សូម​បញ្ជាក់៖ ទឹក​ឃ្មុំ​ប្រើ​បាន​សម្រាប់​តែ​អ្នក​មាន​ស្បែក​ស្ងួត ចំពោះ​ស្បែក​ធម្មតា​មិន​បាច់​ប្រើ​ក៏​បាន​ដែរ ។ កុំ​ភ្លេច​សាក​ល្បង​ធ្វើ​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​ណា! បាន​លទ្ធផល​ប៉ុណ្ណា​ប្រាប់ Sabay វិញ​ផង។


ចង់​ដឹង​ពី​របៀប​លាយ​រូប​មន្ត និង​ការ​អនុវត្ត​កាន់​តែ​ច្បាស់​នោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ប្រើ​រូប​មន្ត​ងាយៗ​បែប​ធម្មជាតិ​អាច​ធ្វើ​ឲ្យ​ស្បែក​ស​រយៈ​ពេល​ដ៏​ខ្លី! Reviewed by No Cam on 9:57:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.