Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

អ្វីទៅជាអាការខ្មោចសង្កត់ឲ្យពិតប្រាកដ? តើគួរដោះស្រាយបែបណាបើជួបប្រទះបញ្ហានេះ?


អាការខ្មោចសង្កត់នៅពេលគេងគឺជាពាក្យមួយដែលគេប្រើតៗគ្នាដោយសំដៅលើអាការដែលលោកអ្នកមិនអាចក្រោកពីដំណេកបាន(មិនអាចស្រេក ​ ឬធ្វើចលនា) តែមានអារម្មណ៍ដូចជាបានក្រោកពីគេងអញ្ចឹង(មានអារម្មណ៍ ឬបានលឺសម្លេងនៅជុំវិញខ្លួន)។ តាមក្បួនវេជ្ជសាស្រ្តបានពន្យល់ថា ការពិតអាការមួយនេះបង្កឡើងដោយសារតែការកើតមានប្រតិកម្មគីមីម្យ៉ាងនៅក្នុងខួរក្បាល ដែលវាធ្វើឲ្យខួរក្បាលអាចមានអារម្មណ៍ដូចជាបានភ្ញាក់ឡើង ខណៈដែលរាងមិនអាចកម្រើក ឬធ្វើចលនាបាន។
មូលហេតុសំខាន់ដែលបង្កឲ្យមានបញ្ហានេះ គឺដោយសារតែក្នុងដំណេករបស់លោកអ្នកពោពេញដោយការយល់សប្តិ (មានបញ្ហាស្រ្តេសច្រើន គិតច្រើន) ដោយសារតែរាងកាយខ្វះថាមពល និងសាច់ដុំក្នុងរាងកាយចុះខ្សោយ។ ក្នុងរណីដែលលោកអ្នកជួបប្រទះបញ្ហានេះលោកអ្នកអនុវត្តតាមដំណោះស្រាយខាងក្រោមនេះបាន៖
1. ព្យាយាមបន្ធូរអារម្មណ៍ ហើយកុំព្យាយាមក្រោកដោយតក់ក្រហល់ពេក។
2. ព្យាយាមកម្រើកម្រាមដៃ និងម្រាមជើងមួយៗ។
3. ព្យាយាមធ្វើចលនាបបូរមាត់។
4. ព្យាយាមបើកភ្នែក។
5. ដកដង្ហើមវែងៗ និងយឺតៗ។
6. ព្យាយាមធ្វើចិត្តឲ្យជាក់ និងស្ងប់ស្ងាត់ ហើយព្យាយាមច្រៀងចំរៀងក្នុងចិត្ត(យកបទណាដែលមានន័យល្អ និងវិជ្ជមាន)។
ពេលដែលលោកអ្នកបានដឹងខ្លួនហើយ​ ត្រូវក្រោកចេញពីគ្រែភ្លាមៗហើយទៅលុបលាងមុខចេញ កុំនៅបន្តគេងលើគ្រែ ព្រោះវាអាចធ្វើឲ្យលោកអ្នកមានបញ្ហានេះម្តងទៀត៕
អ្វីទៅជាអាការខ្មោចសង្កត់ឲ្យពិតប្រាកដ? តើគួរដោះស្រាយបែបណាបើជួបប្រទះបញ្ហានេះ? Reviewed by No Cam on 9:55:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.