Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

អាមេរិក បន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា



អាមេរិក បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងតែបន្ថូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលយោធា បានប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោត ក្រោយពេលដែលយោធាបានគ្រប់គ្រងប្រទេសនេះជាង ៥ទសវត្សរ៍មកហើយ។
មន្រ្តីជាន់ខ្ពស់អាមេរិក លោក Adam Szubin បាននិយាយថា ការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលដែលជាជនស៊ីវិល កាលពីចុងឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ក្នុងប្រវត្តិសាស្រ្ត។
អនុរដ្ឋមន្រ្តីរតនាគារជាតិអាមេរិករូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សកម្មភាពរបស់យើងនាពេលបច្ចុប្បន្ននេះ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់យើង សម្រាប់ដំណើរសេដ្ឋកិច្ច និងនយោបាយនៃប្រទេសមីយ៉ាន់ម៉ា»។
មន្រ្តីរដ្ឋការជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលស៊ីវិល គឺជាកម្មវត្ថុជាយូរមកហើយ។
មីយ៉ាន់ម៉ា បានដកការកំហិតទៅលើសកម្មភាពពាណិជ្ជកម្ម និងហិរញ្ញវត្ថុ នៃជនជាតិអាមេរិក ដែលបានរស់នៅក្នុងប្រទេសនេះ និងបានដកធនាគារចំនួនបី ចេញពីបញ្ជីខ្មៅ ដែលធ្វើឱ្យវាមានភាពស្របច្បាប់សម្រាប់ជនជាតិអាមេរិក ក្នុងការធ្វើអាជីវកម្មជាមួយធនាគារណាមួយនៅក្នុងប្រទេស។
ចំណែកសហគ្រាសរបស់រដ្ឋចំនួន ៧ ដែលជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធានោះ ត្រូវបានដកចេញពីបញ្ជីខ្មៅទាំងអស់វិញហើយ ដោយសារតែសហគ្រាសទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មី។
សកម្មភាពនៃការដកទណ្ឌកម្មទាំងនេះ នឹងធ្វើឱ្យអ្នកវិនិយោគអាមេរិក ចង់វិនិយោគ និងធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសដែលមានសក្តានុពលធនធម្មជាតិមួយនេះ៕
អាមេរិក បន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា Reviewed by No Cam on 11:21:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.