Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ជនបរទេសបានលោតចុះពីនាវា Halong ស្របពេលភ្លើងកំពុងឆេះយ៉ាងសន្ធោរសន្ធៅ


នាវាកំសាន្តមួយនៅឈូងសមុទ្រ Ha long បានផ្ទុកភ្ញៀវទេសចរណ៍ចំនួន ៣៦នាក់ ដោយមានភ្លើងឆេះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រកន្លងទៅ ហើយបានបង្ខំអោយភ្ញៀវទេសចរទាំងអស់សម្រេចចិត្តលោតចុះពីលើនាវាភ្លាមៗនោះតែម្តង។
នាវាដែលបានចុះបញ្ជីរនៅក្នុងខេត្ត Quang Ninh មួយគ្រឿងនេះ​បានគេរាយការណ៍មក​ថា ត្រូវបាន​ភ្លើងឆេះយ៉ាងខ្លាំងនាម៉ោងប្រមាណជា​ ១១:០០ព្រឹក ខណៈពេលដែលនាវានេះបានខិតជិតដល់កំពង់ផែបន្ទាប់ពីបានចំណាយពេលមួយយប់ដើម្បីជិៈកំសាន្តជុំវិញឈូងសមុទ្រ។
ទូកដែលមានល្បឿនលឿនមួយគ្រឿងក៏បានចេញទៅជួយសង្គ្រោះភ្ញៀវទេសចរយ៉ាងឆាប់រហ័ស។
អ្នកដំណើរទាំង៣​៦នាក់ និងក្រុមអ្នកជួយសង្រ្គោះរបស់វៀតណាម ត្រូវបានរួចផុតពីគ្រោះថ្នាក់ហើយ គ្រាន់តែមួយចំនួនរងរបួសស្រាល និងរលាត់ស្បែកបន្តិចបន្តួចតែប៉ុណ្ណោះ។ភ្ញៀវទេសចរទាំងអស់មកពី  បណ្ដាលប្រទេសជាច្រើនរួមមាន ប្រទេសបារាំង ប្រទេសកូរ៉េខាងត្បូង និងប្រទេសអគ្លេសជាដើម។       
នាវាដែលផលិតឡើងអំពីឈើក្នុងឆ្នាំ២០១១មួយគ្រឿងនេះ បានលិចហើយបន្ទាប់ពីត្រូវបានអណ្ដាត   ភ្លើង​យ៉ាងសន្ធោរសន្ធៅលេបត្របាក់នៅម៉ោង ១១:៤៥នាទី។                
តាមប្រភពមួយបានឲ្យដឹងថា ការឆេះនេះបណ្តាលមកពីការធ្លាយហ្គាស់នៅក្នុងចង្គ្រានបាយនៃនាវា រួចក៏បង្កទៅជាហានិភ័យដល់អ្នកធ្វើដំណើរតែម្ដង។
ក្រុមមន្ត្រីបាននិយាយថា ត្រូវតែបន្ថែមការត្រួតពិនិត្យលើផ្នែកអគ្គីភ័យអោយបានម៉ត់ចត់ ដើម្បីរាប់រងសុវត្តិភាពភ្ញៀវទេសចរ និងទប់ស្កាត់ហេតុការណ៍ដូចនេះកុំអោយកើតមានទៀត ពីព្រោះឈូងសមុទ្រ Ha Longនេះ គឺជាកន្លែងមួយដ៏ល្បីឈ្មោះទូទាំងពិភពលោក និង​ជាទីចំណាប់អារម្មណ៍របស់ភ្ញៀទេសចរគ្រប់រូប៕


ជនបរទេសបានលោតចុះពីនាវា Halong ស្របពេលភ្លើងកំពុងឆេះយ៉ាងសន្ធោរសន្ធៅ Reviewed by No Cam on 11:20:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.