Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

អ៊ិន សុភិន៖​ មិនដឹងនរណា ​បោកនរណា


ភ្នំពេញ៖ លោក អ៊ិន សុភិន ថា នរណា​អ្នកធ្វើ​ អ្នកហ្នឹង​អ្នក​ទទួល ហើយខ្ញុំក៏អត់ចង់ដឹង​ រឿងរ៉ាវ​ពួកគាត់ទាំងពីរនាក់​ដែរ ប៉ុន្តែ​មិនដឹងនរណា​បោកនរណា សន្យា​ជាមួយទស្សនិកជន​ធ្វើមិនបានសោះ​.... ។​
ក្រោយផ្ទុះនូវព័ត៌មាន ​ឡើង​ តុលាការ ដើម្បីលែងលះគ្នា ចំណងស្នេហាមួយចម្អិន​កំពឹស​ រវាង​តារាសម្តែង ប៉ែន ចំរ៉ុង និង​ ភិន សុដាលីស បានធ្វើឲ្យទស្សនិកជនជាច្រើន ចង់ដឹងចង់ឭថា រឿងនេះ​បានវិវត្តន៍ ដល់ចំណុច​ណា ហើយ​ស្នេហា​នេះ នឹង​បញ្ចប់ដោយយ៉ាងនេះឬក៏យ៉ាងម៉េច ?​
លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានប្រាប់ LookingTODAY នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា « នរណា​អ្នកធ្វើ​ អ្នកហ្នឹង​អ្នក​ទទួល ហើយខ្ញុំក៏អត់ចង់ដឹង​ រឿងរ៉ាវ​ពួកគាត់ ទាំងពីរនាក់​ដែរ ប៉ុន្តែ​មិនដឹងនរណា​បោកនរណា សន្យា​ជាមួយទស្សនិកជន​ធ្វើមិនបានសោះ»។​

លោក អ៊ិន សុភិន បន្តថា «ខ្ញុំមិនលូកដៃ​នឹងរឿង លែង​លះរបស់ពួកគេ ហើយយើង​បានទទួលស្គាល់​ ៥០ភាគរយ ជាប្តីប្រពន្ធស្របច្បាប់ ប៉ុន្តែ​គ្រាន់តែ​ មិនបានធ្វើតាមប្រពៃណី អាហ្នឹងរឿងលុយកាក់ រឿងផ្ទាល់ខ្លួនរបស់គេ ព្រោះគេអួតក្តែង​ នឹង​សារព័ត៌មាន នឹងរៀបចំ​កាលពីខែ ២ គេ​អត់លុយការ​ឬ យ៉ាងម៉េច ជារឿងរបស់គេ ព្រោះយើង​អស់តួនាទី» ។​
ម្ចាស់ផលិតកម្មខាងលើ​ ក៏បានទទួលស្គាល់ផងដែរថា លោកបានប្រគល់សិទ្ធគ្រប់គ្រាន់ ឲ្យក្នុងការសម្រេច បើសិនជា​គេលែងលះគ្នា មិនដឹង​ធ្វើយ៉ាងម៉េច ។​ លោកថា «ខ្ញុំគ្មានបញ្ហាអ្វី ជាមួយនឹង​កូនស្រីខ្ញុំនោះទេ តែគ្រាន់តែ ថា សន្យា​ជាមួយទស្សនិកជន​ ធ្វើមិនបានសោះ យើង​ធ្វើមិនបាន​យើងថោកទាប​» ៕​


អ៊ិន សុភិន៖​ មិនដឹងនរណា ​បោកនរណា Reviewed by No Cam on 7:59:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.